Wednesday, May 4, 2016

រកឃេីញព្រះពុទ្ធបដិមានៅភពព្រះអង្គារ

បរទេស៖ កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញ វត្ថុថ្មីមួយទៀតហើយ នៅលើភពព្រះអង្គារ ដែលគេជឿជាក់ថា ជាព្រះពុទ្ធបដិមា ដោយសារតែ រូបរាងរបស់វា ត្រូវចាប់បាន យ៉ាងច្បាស់ តែម្តង។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វត្ថុដែលមានរូបរាង ស្រដៀងទៅនឹង ព្រះពុទ្ធបដិមា ថ្មីមួយទៀតហើយ ត្រូវបានគេប្រទះឃើញ នៅលើភពព្រះអង្គារ ដែលនេះអាចជា ភ័ស្តុតាងមួយ បញ្ជាក់ថា នៅទីនោះ ធ្លាប់មានវត្ថុ មានជីវិតរស់នៅ ម្តងរួចមកហើយ។


វត្ថុដែលមានរូបរាង ស្រដៀងទៅនឹង ព្រះពុទ្ធបដិមា នៅលើភពព្រះអង្គារ

លោក Scott Waring អ្នកស្រាវជ្រាវ ខាង UFO បានឲ្យដឹងថា «រូបភាពនេះ គួរតែគ្រប់គ្រាន់ហើយ ដើម្បីឲ្យ អង្គការសហប្រជាជាតិ ជឿថា នៅលើភពព្រះអង្គារ ធ្លាប់មានវត្ថុ មានជីវិតរស់នៅ ម្តងរួចមកហើយ ប៉ុន្តែ NASA មិនចង់ឲ្យនរណាម្នាក់ បានដឹងពីការពិតឡើយ ព្រោះ NASA ខ្លាចពួកគេ សុំព័ត៌មាន និងបច្ចេកវិទ្យា ដែលពួកគេ បានរកឃើញ»។

លោក Scott បានឲ្យដឹងទៀតថា «ព្រះពុទ្ធបដិមា នោះ មិនមែនទើបតែរកឃើញ ជាលើកទីមួយនោះទេ... វត្ថុដែលស្រដៀង ទៅនឹង ព្រះពុទ្ធបដិមា ត្រូវបានគេរកឃើញ ជាច្រើនដង រួចមកហើយ នាពេលកន្លងទៅនេះ។ វត្ថុនោះបង្ហាញយ៉ាងច្បាស់នូវ ទំរង់មុខ និងក្បាល ជាមួយនឹង ដើមទ្រូង និងក្បាលពោះ រួមទាំងស្មា ផងដែរ»។

គួរបញ្ជាក់ផងដែរថា ព្រះពុទ្ធបដិមា នោះ ត្រូវបានរកឃើញ ដោយ UFO Sightings Daily បន្ទាប់ពីវត្ថុជាច្រើន ត្រូវបានរកឃើញ នៅលើភពព្រះអង្គារ ដូចជា ស្លាបព្រាអណ្តែតលើអកាស សត្វក្តាមអវកាស និង ដុំថ្ម Stonehenge ជាដើម៕


ស្លាបព្រាអណ្តែតលើអកាស


សត្វក្តាមអវកាស


ដុំថ្ម Stonehenge

ប្រភព ៖ បរទេស