Monday, April 11, 2016

រឿងព្រះបច្ចុបដ្ឋាន

រឿងព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ(បិដកលេខ ៧៣ ទំព័រ២៨ និងអដ្ឋកថា)

ព្រះបច្ចុបដ្ឋានសញ្ញកត្ថេរនេះ លោក​ធ្លាប់​បាន​បំពេញ​កុសល​មក​ហើយ ក្នុងកាល​នៃ​ព្រះសម្មាសម្ពុទ្ធ​អង្គ​មុនៗ ការ​សន្សំបុណ្យ​ទាំង​ឡាយ ក្នុងកាល​នៃ​ព្រះសម្មាសម្ពុទ្ធ​អង្គ​មុនៗ ការសន្សំបុណ្យ​ទាំងឡាយ ដែល​ជាឧបនិស្ស័យនៃវិវដ្ដៈ ក្នុងភព​មួយ​នោះ លោក​បាន​កើត​ក្នុង​កំណើត​យក្ស ក្នុងកាល​នៃ​ព្រះមានព្រះភាគ​ព្រះនាម​អត្ថទស្សី កាល​ខាង​ក្រោយ​មក ព្រះអង្គ​ក៏​ទ្រង់បរិនិព្វាន​ទៅ ព្រោះ​តែ​ការ​មិនបាន​ឃើញ ពេល​ដែលព្រះអង្គ​ទ្រង់​គង់​ព្រះជន្ម​នៅ ទើប​មាន​សេចក្ដី​សោកស្ដាយ​យ៉ាង​ខ្លាំង។ ក្នុងកាល​នោះ អគ្គសាវក​របស់​ព្រះសម្មាសម្ពុទ្ធ​អត្ថទស្សីមានព្រះនាមថា សាគរ កាល​ទូន្មាន (យក្សនោះ) ទើប​ពោល​ថា ការបូជា​ព្រះសារីរិកធាតុ របស់​ព្រះមានព្រះភាគ រមែង​មាន​ផល​ច្រើន​ ដូច​ការ​បូជា​ដែល​គេ​ធ្វើ​ហើយ​ក្នុង​កាល​ព្រះមានព្រះភាគ​ទ្រង់​គង់​ព្រះជន្មនៅ ព្រោះអំណាច​នៃ​ចិត្ត​ដែល​ជ្រះថ្លា (ហេតុ​ដូច្នេះ) អ្នក​ចូល​កសាង​ព្រះស្ដូប​ចុះ!។ យក្ស​បាន​ស្ដាប់​ហើយ កើត​សេចក្ដី​ជ្រះថ្លា ទើប​បបួល​គ្នាកសាង​ស្ដូប (ព្រះចេតិយ) រួច​បញ្ចុះ​ព្រះបរមសារីរិកធាតុ និង​បាន​បូជា​ព្រះស្ដូប​ដែល​តម្កល់ ព្រះសារីរិកធាតុ​នោះហើយ ចុតិ​អំពី​កំណើត​យក្ស បាន​សោយ​សម្បត្តិ​ព្រះឥន្ទ្រក្នុងទេវលោក និង​សម្បត្តិ​ស្ដេចចក្រពត្តិ​ក្នុងមនុស្សលោក។ ក្នុងពុទ្ធុប្បាទ​នេះ បានកើត​ក្នុងត្រកូល​ដែលមានទ្រព្យ​ច្រើន​ក្នុងនគរ​សាវត្ថី ដឹងក្ដីហើយ ជ្រះថ្លា​ក្នុងព្រះពុទ្ធ​សាសនា បាន​ចេញបួស មិនយូរប៉ុន្មាន​ ក៏បាន​ជាព្រះអរហន្ត។
ក្នុងកាលជាខាងក្រោយ​មក លោករលឹក​ឃើញ​នូវបុព្វកម្មរបស់ខ្លួន ក៏កើតសោមនស្ស កាល​ប្រកាស​នូវអំពើ​នោះឲ្យ​ប្រាកដ​ច្បាស់ ដែល​ខ្លួន​ប្រព្រឹត្ត​ហើយ​ក្នុងកាល​មុន ទើបពោល​គាថា​ទាំងនេះ​ថា
កាលព្រះសុគតព្រះនាមអត្ថទស្សី ទ្រង់បរិនិព្វាន​ទៅ ខ្ញុំ​បានកើត​កំណើត​យក្ស ក្នុងលំដាប់​ស្មើ​គ្នា កាល​នោះ ខ្ញុំ​បាន​ដល់​នូវ​យស។
(ខ្ញុំ​គិត​ថា) ឱហ្ន៎! យស ដែល​អាត្មា​អញ​បាន​ហើយ មិនល្អ​សោះ ពន្លឺ​ភ្លឺស្វាង​ក្នុងរាត្រី​មិន​ល្អ ការរះ​ឡើង​នៃ​ព្រះអរុណ​ក៏​មិន​ល្អ ព្រោះ​ថា កាល​ដែល​ភោគអាត្មា​អញ​នៅ​មានព្រះសម្ពុទ្ធ​មានចក្ខុ​ទ្រង់​បរិនិព្វាន​ទៅ។
សាវក​ឈ្មោះ សាគរៈ បានដឹងច្បាស់ នូវតម្រិះ​របស់ខ្ញុំ​លោកមានប្រាថ្នា​នឹងស្រង់​ខ្ញុំ​ឡើង ទើប​និមន្ត​មក​កាន់​សំណាក់​ខ្ញុំ (ហើយប្រាប់ថា) នែ​បុរស​អ្នក​មាន​ប្រាជ្ញាល្អ អ្នកយំសោក​ធ្វើអ្វី អ្នក​កុំខ្លាច​ឡើយ អ្នក​ចូរប្រព្រឹត្ត​ធម៌​ចុះ ការ​បរិបូណ៌ដោយពូជ គឺ​កុសល​របស់​សត្វ​ទាំង​អស់ ព្រះពុទ្ធ​ទ្រង់​បានប្រគល់​ឲ្យ​ហើយ។
បុគ្គល​ណា បូជា​ព្រះសម្ពុទ្ធ​ជាំលោក​នាយក ដែល​ទ្រង់​គង់​ព្រះជន្ម​នៅ​ក្ដី បូជា​ព្រះសារីរិកធាតុ​របស់​ព្រះជិនស្រី សូម្បីប៉ុន​គ្រាប់ស្ពៃ ដែល​ទ្រង់​បរិនិព្វាន​ទៅហើយ​ក្ដី កាល​បើ​មាន​ចិត្ត​សេចក្ដី​ជ្រះថ្លា​ស្មើ បុណ្យ​ដែល​ដល់​នូវ​ភាព​ដ៏ធំ ក៏ស្មើគ្នា ព្រោះហេតុ​នោះ អ្នក​ចូល​កសាង​ព្រះស្ដូប ហើយបូជា​ព្រះជិនធាតុ​ទាំងឡាយចុះ!។
ខ្ញុំបានស្ដាប់​នូវ​ព្រះវាចា នៃ​ព្រះសាគរៈហើយ បាន​ធ្វើ​ពុទ្ធស្ដូប (គឺ​ព្រះចេតិយតម្កល់​នូវ​ព្រះសារីរិកធាតុ) ព្រម​ទាំងបានបម្រើ​ព្រះស្ដូប​ដ៏ប្រសើរ​របស់​ព្រះពុទ្ធ​មុនី​អស់៥ឆ្នាំ។
បពិត្រ​ព្រះអង្គ​ជាធំ​ជាងសត្វ​ទ្វេបាទ ជាចម្បង​ក្នុង​លោក​ទ្រង់ប្រសើរបំផុត​ជាងនរជន ខ្ញុំបាន​សោយនូវសម្បត្តិ ហើយបានសម្រេច​ព្រះអរហន្ត ព្រោះកុសលកម្មនោះ។
ក្នុងកប្បទី៧០០ អំពីភទ្ទកប្បនេះទៅ ខ្ញុំ​បាន​ជាស្ដេច​ចក្រពត្តិ៤ដង មានប្រាជ្ញាក្រាស់​ដូច​ផែនដី បរិបូណ៌ដោយរតនៈ៧ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ៨ និងអភិញ្ញា៦ ខ្ញុំ​បាន​ធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងព្រះពុទ្ធសាសនា ក៏ខ្ញុំ​បានប្រតិបត្តិ​ហើយ។
បានឮមកថា ព្រះបច្ចុបដ្ឋាន​សញ្ញកត្ថេរមានអាយុ បានសម្ដែងនូវគាថា​ទាំងនេះ ដោយប្រការ​ដូច្នេះ។
បច្ចុបដ្ឋានសញ្ញកត្ថេរាបទាននិងអដ្ឋកថា ឈ្មោះវិសុទ្ធជនវិលាសិនី ចប់
ធម្មទានដោយឧបាសកឡេង ពិសិទ្ធ៕

1 comment:

  1. Slot games on the Vegas Strip - Dr.MCD
    Best casinos have all of the top 정읍 출장샵 slots and video poker 남양주 출장샵 machines, so that's 원주 출장마사지 not surprising. 대구광역 출장안마 The number one reason you're 구미 출장샵 looking for slot

    ReplyDelete