Saturday, April 30, 2016

ព្រះពុទ្ធសាសនា​នៅ​ចិន



ព្រះពុទ្ធសាសនា​នៅ​ចិន

តាមប្រវត្តិសាស្រ្តប្រទេសចិនបានពោលទុកថា ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយចូលមកកាន់ប្រទេសចិនតាំងតែពី ២១៧ ឆ្នាំមុនគ្រឹស្តសករាជ (គឺប្រហែលជា ព.ស. ៣២៦) ប៉ុន្តែដោយពិតទៅភ័ស្តុតាងជាផ្លូវការបានរកឃើញថានៅ គ.ស. ៦៥ (ព.ស. ៦០៨) ស្តេចចក្រពត្តិ ម៉ិងតី នៃរាជវង្សហ័ន ទ្រង់បានបញ្ជូនគណៈទូត ១៨ នាក់ទៅសិក្សាព្រះពុទ្ធសាសនា នាប្រទេសខោតាន (បច្ចុប្បន្នឋិតនៅភាគនិរតីក្នុងមណ្ឌលស៊ីនកៀងនៃប្រទេសចិន ក្នុងសម័យបុរាណ ខោតានធ្លាប់ជាដែនដីចំណែកមួយរបស់ឥណ្ឌា យព្រះពុទ្ធសាសនាបានចូលមកកាន់ខោតានតាំងតែពី ២១៧ ឆ្នាំ មុនគ្រឹស្តសករាជ) ក្រោយពីនោះ ២ ឆ្នាំ គណៈទូតក៏បានត្រឡប់មកកាន់ប្រទេសចិន ព្រមជាមួយព្រះភិក្ខុ ២ អង្គគឺ ភិក្ខុកាស្យបមាតង្គៈ ជាមួយ ភិក្ខុធម្មរក្សៈ និង គម្ពីរព្រះពុទ្ធសាសនាមួយចំនួន ។ ព្រះភិក្ខុទាំងពីរអង្គ បានមកគង់នៅនាវត្តម៉ាខាវ (សេះស) នៃទីក្រុងលោយ៉ាង (លុកអៀង) និង បានប្រែគម្ពីរជាភាសាចិនជាច្រើនគម្ពីរ ។

ក្នុងសម័យរាជវង្សហ័ន ចាប់ពីពេលនោះមក (គ.ស. ៥៦-២២០) សូម្បីព្រះពុទ្ធសាសនានឹងបានទទួលសេចក្តីគោរព សទ្ធា និង ការឧបត្ថម្ភទំនុកបំរុង ប៉ុន្តែក៏នៅចាញ់ប្រៀប និង ត្រូវបានជំទាស់ពីឥទ្ធិពលនៃលទ្ធិសាសនាដើមរបស់ចិន (គឺ ខុងចឺ និង តៅ) រហូតដល់ចុងរាជវង្សនេះ ទើបមានអ្នកប្រាជ្ញប្រកបដោយសមត្ថភាពដូចជា ម៉ូវចឺ សម្តែងគោលធម៌របស់ព្រះពុទ្ធសាសនា ឲ្យឃើញនូវបរមត្ថសច្ច ថាលទ្ធិដើមនៅតាមមូលដ្ឋាន បានអាស្រ័យការប្រព្រឹត្តិដ៏បរិសុទ្ធិរបស់ព្រះសង្ឃជាគ្រឿងតំម្កើងសទ្ធា ។

ព្រះពុទ្ធសាសនាក៏បានទទួលការគោរព និង មានសទ្ធាជ្រះថ្លាជាងលទ្ធិសាសនាផ្សេង ៗ រហូតដល់សម័យរាជវង្សវ៉េ (ឬវ៉ុយកុកក្នុងសម័យសាមកុក) ។ ក្នុងគ្រឹស្តសតវត្សរ៍ទី ៤ ព្រះពុទ្ធសាសនាក៏បានជាសាសនាប្រចាំជាតិរបស់ចិន តាំងតែរជ្ជកាលនៃស្តេចក្រពត្តិព្រះអង្គដំបូង ក្នុងរវាងគ្រឹស្តសតវត្សរ៍ទី ៤ និង ទី ៥ នេះឯង ។

ព្រះភិក្ខុទ្រង់កិត្តិគុណជាអង្គប្រាជ្ញច្រើនអង្គ ដូចជាព្រះអង្គ កុមារជីព ជាដើមបាននិមន្តចូលមកពីអាស៊ីកណ្តាល និង ឥណ្ឌា ជួយប្រែគម្ពីរ រចនាអដ្ឋកថា និង ផ្សព្វផ្សាយព្រះធម៌ដល់ប្រជាជនយ៉ាងទូលំទូលាយ ។ លទ្ធិអមិតាភៈក៏បានចូលមកផ្សព្វផ្សាយក្នុងសម័យនេះផងដែរ ។

ហេតុការណ៍សំខាន់មួយគ្រាទៀត ព្រះពោធិធម៌បាននាំព្រះពុទ្ធសាសនានិកាយសេន (បាលីថា ឈាន, សំស្រ្កឹតថា ធ្យាន,ជប៉ុនថា សេន) ចូលមកផ្សព្វផ្សាយនៅប្រមាណ គ.ស. ៥២៦ ។

ព្រះពុទ្ធសាសនាក្នុងប្រទេសចិនបានចំរើនលូតលាស់យ៉ាងខ្លាំង ដោយបានទទួល ការព្រះបរមរាជូបត្ថម្ភពីព្រះរាជវង្សថាំង និង រាជវង្សត ៗ មកជាលំដាប់ ប៉ុន្តែក្នុងគ្រឹស្តសតវត្សរ៍ទី ១៣ មានអ្នកនាំលទ្ធិលាមៈ (ព្រះពុទ្ធសាសនានិកាយមួយក្នុងប្រទេសទីបេ) បានចូលមកផ្សព្វផ្សាយក្នុងប្រទេសចិនភាគខាងជើង ហើយផ្នែកខាងអាណាចក្រ ក៏បានទំនុកបំរុងលទ្ធិនោះ ។ បន្ទាប់ពីនោះមក ពិធីកម្មផ្សេង ៗ ក៏ចំរើនលូតលាស់ និង លេចមុខលេចមាត់ ចំណែកសាសនធម៌ដ៏ពិតប្រាកដក៏សន្សឹម ៗ ប្រាស់ការចាប់អារម្មណ៍ ។ លំដាប់ហេតុការណ៍សំខាន់របស់ព្រះពុទ្ធសាសនាក្នុងប្រទេសចិន

សម័យរាជវង្សហ័ន (ព.ស. ៣៤២-៧៦៣)កែប្រែ
ព.ស. ៤១៣កែប្រែ

ព្រះបាទប៉ូតី ទ្រង់បានទទួលរបាយការណ៍ជាប់ទាក់ជាមួយព្រះព្រះពុទ្ធសាសនាក្នុងអាណាចក្រកុសាណៈ (ឥណ្ឌាភាគឦសាន) ។
ព.ស. ៦០៨កែប្រែ

ព្រះបាទម៉ីងតី ឬម៉េងតី ទ្រង់បញ្ជូនទូត ១៨ នាក់ ទៅសិក្សាព្រះពុទ្ធសាសនាក្នុង បច្ចឹមប្រទេស ។ ទូតបានត្រឡប់មកជាមួយដោយ ព្រះកាស្យបមាតង្គៈ ក្នុង ព.ស. ៦១០ ទ្រង់បានកសាងវត្តប្រគេន ឈ្មោះវត្តប៉េះប៉េយ៉ី (វត្តសេះស) ។ ព្រះភិក្ខុកាស្យបមាតង្គៈ ប្រែ “ព្រះសូត្រពុទ្ធវចនៈ ៤២ បទ ជាព្រះសូត្រដំបូង” ។
ព.ស. ៦៩៨កែប្រែ

ព្រះបាទហ៊ួងតី ទ្រង់សបព្រះរាជហឫទ័យឲ្យកសាងព្រះពុទ្ធរូបជាលើកដំបូង (ជាព្រះពុទ្ធរូបស្ពាន់) ។
ព.ស. ៧៣៤កែប្រែ

ក្នុងសម័យព្រះបាទហៀនតី ព្រះពុទ្ធសាសនាចាប់ផ្តើមផ្សព្វផ្សាយចូលមកកាន់ភាគខាងត្បូងនៃប្រទេសចិន និង មានអ្នកប្រាជ្ញនាម ម៉ូវចឺ សរសេរពាក្យអធិប្បាយសំដែងគោលធម៌ប្រៀបធៀបជាមួយលទ្ធិតៅ ជាអត្ថបទសម្តែងគោលធម៌រឿងដំបូងបំផុតរបស់ប្រជាជនចិន ។
សម័យសាមកុក (ព.ស. ៧៦៣-៨០៨)កែប្រែ
ព.ស. ៨០០កែប្រែ

ក្នុងរជ្ជកាល ព្រះបាទហ៊ុយតី មានការប្រែគម្ពីរសទ្ធម្មបណ្ឌរិកសូត្រក្នុងឆ្នាំតមក (៨០១) មានការបំពេញឧបសម្បទាជាភិក្ខុចិនអង្គដំបូង (មុននេះរាជការហាមប្រជាជនចិនឧបសម្បទា, ព្រះបាទចោភី ជាអ្នកបញ្ឈប់ខហាមនេះ) ។
សម័យរាជវង្សចីន (ព.ស. ៨០៨-៩៦៣)កែប្រែ
ព.ស. ៨៥៣កែប្រែ

ក្នុងរជ្ជកាលព្រះបាទវ៉ៃតី មានព្រះភិក្ខុជាតិអាស៊ីកណ្តាល នាមផោនថើតេង ចារិកមកកាន់ក្រុងលោយ៉ាង បាននាំមកជាមួយនូវគោលធម៌និកាយមន្ត្រៈយានចូលមកផ្សព្វផ្សាយ និង មានបួសជាភិក្ខុនីគ្រាដំបូងបំផុតក្នុងប្រទេសចិន ។
ព.ស. ៩១៥កែប្រែ

ក្នុងរជ្ជកាលព្រះបាទហៅបូតី ប្រទេសកូរ៉េបញ្ជូនទូតមកសូមព្រះពុទ្ធរូប និង គម្ពីរ ជាគ្រាដំបូងក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនាចូលទៅកាន់ប្រទេសកូរ៉េ ។
ព.ស. ៩៣៤កែប្រែ

មានព្រះភិក្ខុនាម ហ៊ុយអៀង ផ្តើមប្រកាសគោលធម៌ក្នុងនិកាយសុខាវតីនាភ្នំលោសាន ។
ព.ស. ៩៤២កែប្រែ

ក្នុងរជ្ជកាលព្រះបាទអានតី ព្រះភិក្ខុផាហៀន (ហ៊ួបហ៊ៀន) ចេញចារិកទៅសិក្សាសាសនានៅជម្ពូទ្វីប ។
ព.ស. ៩៤៤កែប្រែ

ព្រះភិក្ខុ កុមារជីព និមន្តមកពីដែនកុច្ឆៈ ឬកូចា , មកដល់ក្រុងជៀងអាន ប្រតិបត្តិសាសនកិច្ចរហូតដល់សុគតិ ក្នុង ព.ស. ៩៥៦ ។
សម័យរាជវង្សភាគខាងជើង និង ខាងត្បូង (ព.ស. ៩៦៣-១១២៤)កែប្រែ

ប្រកបដោយរាជវង្ស សុង ឬសង, ជី,លៀង និង ត័ន ទល់ក្នុងភាគខាងត្បូងជាមួយកុលសម្ព័ន្ធទាំង ៥ ក្នុងភាគខាងជើង ។
ព.ស. ៩៦២-៩៩០កែប្រែ

ក្នុងរវាងការវាយចម្បាំងរវាងរដ្ឋ មានការប្រហារព្រះសង្ឃ ទំលាយព្រះពុទ្ធរូប និង គម្ពីរជាច្រើនលើកច្រើនគ្រា ចាប់តាំងពីក្រុងជៀងអានជាដើមទៅ ។
ព.ស. ៩៨៤កែប្រែ

មានឧបាសកដុតខ្លួនថ្វាយជាពុទ្ធបូជាលើកដំបូងបំផុត ទីមួយ ចាប់តាំងតែពី ព.ស. ៩៥៤ ជាដើមមក មានការតែងតាំងព្រះសង្ឃឲ្យមានដំណែងក្នុងរាជការ ជាហេតុនាំឲ្យព្រះសង្ឃចូលទៅពាក់ព័ន្ធជាមួយកិច្ចការប្រទេសជាតិ ទៀតផង ។
ព.ស. ១០៣៨កែប្រែ

រជ្ជកាលព្រះបាទម៉េងតី បានកសាងល្អាងព្រះពុទ្ធរូប ដោយឈ្លាក់ភ្នំទាំងមូលឲ្យទៅជាល្អាង ធ្វើជាព្រះពុទ្ធរូប និង រឿងរ៉ាវខាងព្រះពុទ្ធសាសនា ជាច្បាប់ដើមនៃពុទ្ធសិល្បៈក្នុងសម័យបន្ទាប់មក ។
ព.ស. ១០៥៣កែប្រែ

ក្នុងរជ្ជកាលព្រះបាទប៉ូតី មានស្ថិតិ ដែលគែស្រង់បានបង្ហាញថាមានវត្ត ១៣០០០ វត្ត ក្នុងក្រុងលោយ៉ាង មានភិក្ខុ និង ភិក្ខុនី២,០០០,០០០ អង្គ ភិក្ខុជាតិបរទេស ៣០០០ អង្គ ។
ព.ស. ១០៥៥កែប្រែ

ព្រះបាទប៉ូតី ទ្រង់សោយអាហារសាប (មំសវិរតិ) ហើយសូមឲ្យព្រះសង្ឃលះបង់ការឆាន់សាច់សត្វ ធ្វើឲ្យកើតប្រពៃណី ព្រះសង្ឃចិនប្រកាន់យកប្រពៃណីមំសវិរតិ រហូតមកសព្វថ្ងៃនេះ ។ ព្រះបាទប៉ូតី ដែលគ្រងរាជ្យតាំងតែពី ព.ស. ១៩៤៦ ដល់ ១០៩២ ទ្រង់មានព្រះរាជសទ្ធាក្នុងព្រះពុទ្ធសាសនាយ៉ាងខ្លាំងក្លា ហើយទ្រង់ព្យាយាមអនុវត្តន៍នយោបាយទំនុកបំរុងព្រះពុទ្ធសាសនាតាមបែបព្រះបាទអសោកមហារាជ ធ្វើឲ្យការសិក្សាព្រះពុទ្ធសាសនាមានការវិវឌ្ឍន៍ ឈានមុខ មានការកសាងវត្តអារាមដ៏ធំស្អាត់ និង កើតប្រពៃណីសាសនាបែបចិនច្រើនយ៉ាង ។
ព.ស. ១០៦៣ ឬ ១០៦៩កែប្រែ

ព្រះភិក្ខុពោធិធម៌ ចារិកមកពីប្រទេសឥណ្ឌាដល់ក្រុងលោយ៉ាង ហើយឡើងទៅគង់នៅចាំវស្សាក្នុងភាគខាងជើង បង្កើតពុទ្ធសាសនានិកាយឈាន ឬ ធ្យាន (ជប៉ុនហៅថា សេន) និង ជាបឋមប្រមុខនៃនិកាយនេះ ។
ព.ស. ១០៩៦កែប្រែ

ក្នុងរជ្ជកាលព្រះបាទងួនតី ព្រះសង្ឃឥណ្ឌានាម បរមិត្រ ចារិកមកផ្សព្វផ្សាយនិកាយ ធម្មលក្ខណ៍ ហើយក្នុងរយៈកាលជាមួយគ្នានេះដែរ ព្រះពុទ្ធសាសនាក៏បានផ្សាយចេញ ពីប្រទេសកូរ៉េចូលទៅកាន់ជប៉ុន ។
ព.ស. ១១១៨-១១២៣កែប្រែ

ក្នុងរជ្ជកាលព្រះបាទសួនតី ជារយៈវេលានៃការបំផ្លាញព្រះពុទ្ធសាសនា ចាប់ពីរដ្ឋចិវ ឲ្យលះបង់ព្រះពុទ្ធសាសនា និង លទ្ធិតៅ បន្ទាប់មករដ្ឋចិវ បានលើកទ័ពចូលមកវាយរដ្ឋជីបាន ហើយទំលាយព្រះពុទ្ធសាសនា ដោយការបង្គាប់បញ្ជាឲ្យព្រះសង្ឃលាចាកសិក្ខាបទ ២,០០០,០០០ អង្គ រឹបអូសវត្ត ៤០,០០០ វត្ត ទំលាយព្រះពុទ្ធរូប យកមាស និង ស្ពាន់ ទៅរំលាយ និង ធ្វើជាមាសសន្លឹក និង កាក់ (ប្រាក់កាក់ឬរៀល) ទីបំផុតទើបអនុញ្ញាតឲ្យមានការគោរពព្រះពុទ្ធសាសនា និង លទ្ធិតៅ សាជាថ្មីទៀត ប៉ុន្តែឲ្យគោរពភិក្ខុថាជាព្រះពោធិសត្វ ជាបែបសាមញ្ញជន មិនចាំបាច់គ្រងចីវរ ។

ពោលដោយសរុប រយៈវេលាប្រមាណ ៣៦០ ឆ្នាំ ដែលប្រទេសមានតែការបែកបាក់រសាប់រសាយ កាប់សម្លាប់គ្នីគ្នា រាប់ចាប់តាំងពីបញ្ចប់រាជវង្សហ័នជាដើមមក ក្លាយជារយៈវេលា ដែលព្រះពុទ្ធសាសនារីកចំរើនរុងរឿងយ៉ាងឆាប់រហ័ស ដោយដើរតួនាទីជាគ្រឿងប្រគងស្មារតី និង សាងនូវវប្បធម៌ចិន រហូតដល់បានជាកម្លាំងជំនួយឲ្យកើតបានជាឯកភាពជាតិនៅទីបំផុត ដូច ដែលបានឃើញក្នុងសម័យតទៅនេះ ៖
សម័យរាជវង្សស៊ុយ (ព.ស. ១១២៤-១១៦១)កែប្រែ
ព.ស. ១១២៤កែប្រែ

ព្រះបាទប៊ុនតី ទ្រង់បង្រួមបង្រួមប្រទេសចិនទាំងភាគខាងជើង និង ភាគខាងត្បូង ឲ្យចូលតែមួយ ។ ព្រះអង្គមានព្រះរាជសទ្ធាក្នុងព្រះពុទ្ធសាសនាយ៉ាងខ្លាំង គ្រា ដែលទ្រង់ បានឡើងគ្រងរាជ្យហើយ ក៏ទ្រង់បានស្តារព្រះពុទ្ធសាសនា សបព្រះរាជហឫទ័យឲ្យព្រះ សង្ឃគ្រងចីវរតាមដើម ទ្រង់តែងតាំងព្រះប្រមុខសង្ឃ និង សបព្រះរាជហឫទ័យឲ្យកសាងវត្តឡើងទូទាំងប្រទេស ជាពិសេស នៅនាដងភ្នំ ដែលជាទីមនោរម្យ ព្រមជាមួយទី ដែលមានដីស្រែប្រចាំសម្រាប់ទំនុកបំរុងវត្ត ឲ្យធ្វើក្រាំងរាយនាមព្រះសូត្រ រួបរួមព្រះត្រៃបិដកឡើងឲ្យបានរៀបរយ ។
សម័យរាជវង្សថ័ង (ព.ស. ១១៦១-១៤៥០)កែប្រែ
ព.ស. ១១៦៣កែប្រែ

ព្រះបាទកៅចោ មានព្រះបរមរាជឱង្ការកំណត់ខែមិគ្គសិរ ចេត្រ និង ស្រាពណ៍ ខែទាំងនេះ និង ថ្ងៃទី ១,៨,១៤,១៥,១៨,២៣,២៤,២៨,២៩,៣០ នៃខែជាថ្ងៃឧបោសថ ហាមមិនឲ្យមានការសម្លាប់ប្រហារជីវិត ទទូចត្រី បបាញ់សត្វ តាមវិន័យរបស់មហាយាន ដែលជាប្រពៃណីនៃការបដិបត្តិធម៌របស់ពុទ្ធសាសនិកចិនរហូតមកដល់បច្ចុប្បន្ន ហើយក្នុងឆ្នាំបន្ត មកទ្រង់ក៏បានបរិច្ចាគព្រះរាជវាំងឲ្យទៅជាវត្ត ។
ព.ស. ១១៧២កែប្រែ

ក្នុងរជ្ជកាលព្រះបាទថ័ងថៃចុង ព្រះភិក្ខុថ័ងស័មច័ង (កន្លែងខ្លះហៅថា ភិក្ខុហៀនច័ង ឬ យ៉ួនចាង)ចេញចារិកទៅសិក្សាព្រះពុទ្ធសាសនានៅជម្ពូទ្វីប ត្រឡប់មកដល់ប្រទេសចិនក្នុង ព.ស. ១១៨៨ ទ្រង់អារាធនាឲ្យគង់នៅនាទីក្រុងលោយ៉ាង ទ្រង់បានឧបត្ថម្ភ ក្នុងការបកប្រែព្រះសូត្រជាច្រើន ដែលនាំមកពីប្រទេសឥណ្ឌា ។

ព្រះអង្គថ័ងស័មច័ងបានសរសេរកំណត់ហេតុដំណើរនិមន្តនាមថា “កំណត់ហេតុដែនដីបស្ចឹម”ទុក ដែលជារឿងមួយដ៏មានតម្លៃខាងប្រវត្តិសាស្រ្តយ៉ាងខ្លាំង និង បានប្រតិបត្តិសាសនកិច្ចតមករហូតដល់ទទួលអនិច្ចធម៌ក្នុង ព.ស. ១២០៨ ក្នុងរជ្ជកាលនៃព្រះបាទកៅចុង ។
ព.ស.១១៨៥កែប្រែ

ព្រះបាទថ័ងថៃចុង សព្វព្រះរាជហឫទ័យលើកព្រះរាជធីតាប៊ុនសែង ឲ្យរៀបអភិសេក ជាមួយព្រះមហាក្ស័ត្រទីបេ ជាហេតុនាំឲ្យព្រះពុទ្ធសាសនាផ្សព្វផ្សាយចូលមកកាន់ប្រទេសទីបេ ។ ព្រះនាងប៊ុនសែង ទ្រង់បានចាប់ផ្តើមអក្សរសាស្រ្តទីបេឡើង តាមបែបអក្សរឥណ្ឌា ដែលសរសេរជាភាសាសំស្ក្រឹត និង ទ្រង់សាងភាពរីកចំរើនដល់ប្រទេសទីបេយ៉ាងខ្លាំង រហូតដល់ប្រជាជនទីបេលើកដំកើងថាជាព្រះម៉ែម្ចាស់រហូតដល់បច្ចុប្បន្ន ។
ព.ស. ១២១៤កែប្រែ

ក្នុងរជ្ជកាលព្រះបាទចៅកៅចុង ភិក្ខុចិននាម តៅស៊ួន ជាអ្នកផ្តើមនិកាយវិន័យបានដល់អនិច្ចធម្ម និង ក្នុងឆ្នាំជាមួយគ្នានេះ ភិក្ខុអ៊ីចីង (ង៉ីចេង) ចេញចារិកទៅប្រទេសឥណ្ឌា ហើយសំណាក់នៅកោះសុមាត្រាជាច្រើនឆ្នាំ ត្រឡប់មកដល់ប្រទេសចិនក្នុង ព.ស. ១២៣៨ ។ ព្រះនាងប៉ូចែកធៀន ស្តេចទ្រង់បានចេញទៅទទួលរហូតខាងក្រៅទ្វារព្រះរាជវាំង ។ ភិក្ខុអ៊ីចីងនិយាយបានយ៉ាងច្រើនភាសា ប្រែគម្ពីរព្រះវិន័យ និង ព្រះសូត្រ ហើយនិពន្ធសៀវភៅរឿង “ប្រវត្តិព្រះសង្ឃចិនចារិកទៅកាន់ប្រទេសឥណ្ឌា” និង “ពិធីកម្មខាងព្រះពុទ្ធសាសនាក្នុងកោះក្បែរសមុទ្រខាងត្បូង” ព្រះអង្គបានទទួលអនិច្ចធម្មក្នុង ព.ស. ១២៥៥ ។
ព.ស. ១២១៨កែប្រែ

ព្រះភិក្ខុវ៉ើយឡាង ឬហ៊ុយណើង បានទទួលដំណែងជាប្រមុខ អង្គទី ៦ នៃនិកាយសេន ហើយទទួលអនិច្ចធម្មក្នុង ព.ស.១២៥៥ (ក្នុងឆ្នាំជាមួយភិក្ខុអ៊ីចីង)
ព.ស. ១២៥២កែប្រែ

ព្រះបាទតុងចុង សបព្រះរាជហឫទ័យ ឲ្យមានការប្រឡងជ្រើសរើសអ្នក ដែលនឹងបួស ជាគ្រាដំបូង ហើយាតមកក្នុង ព.ស.១២៥៨ ព្រះបាទហៀនចុង ក៏ទ្រង់បានអនុញ្ញាតឲ្យភិក្ខុ ដែលមិនមានសិក្សាបរិយត្តិធម៌ លាចាកសិក្ខាបទ ១២,០០០ អង្គ ព្រោះមានអ្នកបួសដើម្បីគេចវេសការងារជាច្រើន ហើយទ្រង់ហាមការកសាងវត្ត សាងព្រះពុទ្ធរូប និង ការបោះពុម្ពព្រះសូត្រ ដោយមិនបានទទួលការអនុញ្ញាត (តមកក្នុង ព.ស. ១៣០៤ អ្នក ដែលនឹងបួសត្រូវសូត្រព្រះសូត្របាន ១០០០ ទំព័រ ឬបង់ថ្លៃបួសឲ្យហ្លួង (ព្រះរាជា) ១០០,០០០ អីប៉េះ)
ព.ស.១២៦០កែប្រែ

សបព្រះរាជហឫទ័យទទួលស្វាគមន៍ ព្រះភិក្ខុសង្ឃ សុភការសីង្ហ នៃនិកាយមន្ត្រៈយាន ដែលនិមន្តមកពីប្រទេសឥណ្ឌា ចូលមកសំណាក់អាស្រ័យក្នុងព្រះរាជវាំង ទ្រង់តែង តាំងជាប្រមុខសង្ឃ ក្រោយពីនេះ ក៏មានព្រះភិក្ខុ វច្ចរពោធិ និង អមោក្ខវច្ចរ ជួយជាកម្លាំង ផ្សព្វផ្សាយព្រះពុទ្ធសាសនាតមកទៀត ជាហេតុនាំឲ្យនិកាយមន្ត្រៈយានចាប់ផ្តើមរីកចំរើន សាយភាយ ។
ព.ស. ១៣៧៤កែប្រែ

ក្នុងរជ្ជកាល ព្រះបាទប៊ុនចុងមានហេតុការណ៍គួរឲ្យចាប់អារម្មណ៍គឺ មានព្រះ រាជបញ្ជាឲ្យភិក្ខុ និង ភិក្ខុនី ដែលបួសដោយមិនបានទទួលការអនុញ្ញាតអំពីរាជការ បណ្តាក់ពាក្យសូមជាថ្មី ។ ក្នុងករណីនោះ មានការដាក់ពាក្យសូមដល់ទៅប្រមាណ ៧០០,០០០ អង្គ បន្ទាប់មកទៀត ក្នុង ព.ស. ១៣៨១ ទ្រង់អនុញ្ញាតឲ្យរាល់វត្តមានព្រះ វិហារបូជាព្រះពោធិសត្វអវលោកិតេស្វាររាល់វត្ត ដែលជាប្រពៃណីរហូតដល់បច្ចុបន្ន។
ព.ស.១៣៨៥កែប្រែ

ចាប់ផ្តើមមានការបំផ្លិចបំផ្លាញព្រះពុទ្ធសាសនា ព្រោះព្រះបាទប៊ូចុង ទ្រង់ជ្រះថ្លាលទ្ធិតៅ ទ្រង់តែងតាំងអ្នកបួសតៅជាសេនាបតី ហើយដាក់ផែនការបំផ្លាញដោយចាប់ផ្តើមឲ្យ មានចោទឆ្លើយបញ្ហាចំពោះព្រះភក្តិក្នុងរាងបល្ល័ង្គ ។ រវាងព្រះសង្ឃ និង អ្នកបួសតៅ ក្នុង ព.ស. ១៣៨៩ តែភាគីតៅបរាជ័យ មិនសបព្រះទ័យ ទើបទ្រង់ចាត់ការដោយព្រះអង្គឯង គឺ ឲ្យភិក្ខុ និង ភិក្ខុនី លាចាកសិក្ខាបទ ២៦០,០០០អង្គ ។ រឹបអូសដីថ្លីរបស់សង្ឃ បំផ្លាញវត្ត ព្រះពុទ្ធរូប ដុតគម្ពីរជាដើម ជាហេតុធ្វើឲ្យព្រះពុទ្ធសាសនាទ្រុឌទ្រោមតាំងពីពេលនោះ មករាប់រយឆ្នាំ (ការបំផ្លិចបំផ្លាញ ខណៈពេល ដែលមានការផ្លាស់ប្តូរការគ្រប់គ្រង់ ដោយនៅព.ស.១៣៩១ ព្រះបាទសួនចុងទ្រង់ហាមការបំផ្លិចបំផ្លាញវត្ត នាំប្រមុខលទ្ធិតៅជាមួយ ពួកបង្ករការអុកឡុកទៅប្រហារជីវិត និង អនុញ្ញាតឲ្យមានការបំបួសសាជាថ្មី ដោយការ ប្រឡងចំណេះដឹង លិខិតអនុញ្ញាតឲ្យ និង អនុញ្ញាតមានការជួសជុលវត្តអារាម ជាពិសេសវត្តធំ)
សម័យប្រាំរាជវង្ស ឬ ង៉តូវ (ព.ស. ១៤៥០-១៥០៣)កែប្រែ
ព.ស. ១៤៥៩កែប្រែ

មានភិក្ខុមួយអង្គ លក្ខណៈធាត់រួសរាយ ចារិកផ្សព្វផ្សាយព្រះពុទ្ធសាសនា គ្រា ដែលទទួលអនិច្ចធម្ម មានអ្នកជឿថា ព្រះអង្គជាព្រះមេត្តេយ្យពោធិសត្វ ធ្វើឲ្យកើតការនិយមសាង រូបរបស់ព្រះអង្គធាត់ សម្បូរណ៍ រួសរាយ កាន់យាមមួយទុកនៅមុខវត្តចិន គោរពថាជាភិក្ខុ ដែលផ្តល់នូវសេចក្តីសុខ ធនធាន និង បុត្រ ។
ព.ស. ១៤៩៩កែប្រែ

មានការទំលាយព្រះពុទ្ធសាសនាជាគ្រាធំម្តងទៀត ដោយព្រះបាទស៊ីចុងនៃរដ្ឋចិវ ទ្រង់ហាមឃាត់ការសាងព្រះផ្នួស ហើយរឹបអូស និង រំសាយបំផ្លាញវត្ត ដែលមិនមានព្រះបរម រាជឱង្ការអនុញ្ញាតឲ្យកសាង ប្រមូលយកព្រះពុទ្ធរូបតាមវត្តទៅធ្វើជារូបិយប័ណ្ណ និង បញ្ជាឲ្យរាស្រ្តលក់ព្រះពុទ្ធរូប និង គ្រឿងបូជា ដែលធ្វើអំពីមាសក្រហមដល់រាជការទាំងអស់ ។ សម័យរាជវង្សសុង ឬសង(ព.ស.១៥០៣ ដល់ ១៨២៣)
ព.ស.១៥០៤កែប្រែ

ព្រះបាទកៅចៅទ្រង់បានចាប់ផ្តើមស្តារឡើងវិញនូវព្រះពុទ្ធសាសនា ទ្រង់បញ្ជូនរាជទូត ទៅអារាធនាគម្ពីរព្រះសូត្រអំពីប្រទេសកូរ៉េ និង ប្រទេសឥណ្ឌានៅក្នុងព.ស.១៥១៦ ទ្រង់ឲ្យឆ្លាក់អក្សរព្រះត្រៃបិដកលើផ្ទាំងឈើ រួមមាន ១៣០.០០០ ផ្ទាំង ក្រោយពីនោះមក មានអ្នក ដែល ប្រកបដោយគុណសម្បត្តិ ចូលបួសច្រើនឡើង ការសិក្សាព្រះធម៌វិន័យក៏ចំ រើនឡើង មានព្រះសង្ឃទ្រង់ចារឹកមកពីប្រទេសឥណ្ឌា និង មានព្រះសង្ឃចិនមកពីប្រទេសឥណ្ឌាក៏ច្រើនឡើងដែរ កែទម្រង់ប្រពៃណី ពិធីកម្ម និង ជម្រុញការប្រតិបត្តិធម៌ ឃើញថាក្នុង ព.ស.១៥៧៨ (រជ្ជកាលព្រះ បាទយិនចុង) មានភិក្ខុ៣៨០.០០០ អង្គ ភិក្ខុនី ៤៨.០០០ អង្គ។
ព.ស.១៦១២កែប្រែ

រាជការចាប់ផ្តើមស្វែងរកប្រាក់ចំណូលអំពីការបួសព្រះសង្ឃ ដោយការលក់ប័ណ្ណឧបសម្បទា ធ្វើឲ្យការបួសជាការជំនួញ អ្នកមានសទ្ធាតែមិនមានប្រាក់ក៏មិនមានឱកាសបួស ជាហេតុមួយនៃភាពអន់ថយដល់ការសិក្សាព្រះធម៌វិន័យ បន្ទាប់មកនៅព.ស. ១៦៨៩ ព្រះសង្ឃត្រូវបង់ពន្ធគ្រប់អង្គ វៀរលែងតែអាយុគម្រប់ ៦០ឆ្នាំ ឬពិការ និង នៅព.ស. ១៦៩៥ ក៏នៅឲ្យនាំមកនូវភោគផល ដែលបានមកអំពីស្រែចំការរបស់វត្តទៅបំរុងសាលារៀនរបស់ស្តេចជំនួសវិញ។
ព.ស.១៦៦១កែប្រែ

ព្រះបាទហ៊ុយចុងទ្រង់មានសទ្ធាចំពោះលទ្ធិតៅយ៉ាងខ្លាំង ទ្រង់គាបសង្កត់ព្រះពុទ្ធសាសនា ដោយបញ្ជាឲ្យរាល់ស្រុកសាងសង់ខ្ទមអ្នកតារបស់តៅ ផ្លាស់ប្តូរវត្ថុ ដែលទាក់ទងព្រះពុទ្ធសាសនា ដូចជា ហៅព្រះពុទ្ធ និង ព្រះពោធិសត្វជា “សៀន” ប្តូរឈ្មោះវត្តជាឈ្មោះខ្ទមអ្នកតា ប្រគេនគ្រឿងប្រដាប់ព្រះពុទ្ធរូបជាបែបតៅ រហូតមកទល់ ព.ស.១៦៦៥ ទើបទ្រង់មេត្តា ឲ្យព្រះពុទ្ធសាសនាត្រឡប់មកជាភាពដើមវិញ គឺស្រែចំការ ដែលរឹបយកទៅសងឲ្យវត្តវិញ និង នៅចុង ព.ស. ១៦៦៨ ក៏ឲ្យឈប់ជំនឿលទ្ធិតៅវិញ។
ព.ស. ១៦៨៧កែប្រែ

នៅក្នុងរាជកាលព្រះបាទកៅចុង ព្រះសង្ឃហួបហុន រៀបរៀងសៀវភៅស័ព្ទព្រះពុទ្ធសាសនា ដែលជាប្រយោជន៍ក្នុងការសិក្សាយ៉ាងច្រើន និង ប្រើប្រាស់ផ្សព្វផ្សាយមកដល់បច្ចុប្បន្ន កាលពីមុននោះ ធ្លាប់មានភិក្ខុជាព្រឹទ្ធាចារ្យរៀបរៀងសៀវភៅសំខាន់ ស្រដៀងគ្នាមករួចហើយជាច្រើនគ្រា ហៅឈ្មោះថា “ការបញេ្ចញសំឡេង និង អត្ថន័យរបស់ស័ព្ទ ក្នុងព្រះត្រៃបិដក” គឺនៅ ព.ស.១៣៥១ ចំនួន ១០៣ ក្បាល នៅ ព.ស.១៤៨៣ ចំនួន៤៨០ ក្បាល និង នៅ ព.ស.១៥១២ ហៅថា “ស័ព្ទក្នុងព្រះត្រៃបិដក” ៦៦០ក្បាល។ ពោលដោយសរុប នៅក្នុងរាជវង្សនេះ ព្រះមហាក្សត្រ និង អ្នកប្រាជ្ញរាជបណ្ឌិត្យមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាល្អ ព្រះពុទ្ធសាសនាបានស្តារឡើងមកវិញយ៉ាងសមគួរដែរ តែព្រោះអាស្រ័យអ្នករាជការរវល់តែកង្វល់ដល់ការរកប្រាក់អំពីវត្ត ដើម្បីប្រើប្រាស់ការពាររាជវង្សអំពីសត្រូវ ទើបសេចក្តីរីកចំរើនមិនបានមានតាមការគួរ។
សម័យរាជវង្សងួន ឬ យ៉ួន (ព.ស.១៨២៣ ដល់ ១៩១១) ព.ស. ១៨០២ ដល់ ១៨៣៧កែប្រែ

រជ្ជកាលព្រះបាទស៊ីចូ ឬយុងយ៉ីខាន ទ្រង់បានឧបត្ថម្ភព្រះពុទ្ធសាសនា ដូចជាទ្រង់ព្រះមេត្តាឲ្យបោះពុម្ពព្រះត្រៃបិដកឡើងជាថ្មី បញ្ចប់ការយកពន្ធដារពីវត្តជាដើម ជាពិសេសទ្រង់លើកស្ទួយព្រះសង្ឃលាមៈ ដោយគោលបំណងដើម្បីផលប្រយោជន៍ខាងការគ្រប់គ្រងជាសំខាន់តែប៉ុណ្ណោះ ទើបផលមិនល្អដល់ព្រះពុទ្ធសាសនាប៉ុន្មានឡើយ ទោះបីក្សត្រអង្គបន្ទាប់មកក្នុងរាជវង្សងួនក៏នៅប្រកាន់ខ្ជាប់នយោបាយយ៉ាងនេះ។
សម័យរាជវង្សម៉ីង ឬ ម៉េង (ព.ស.១៩១១ ដល់ ២១៨៧)កែប្រែ
ព.ស.១៩១១ដល់ ១៩៤៣កែប្រែ

រជ្ជកាលព្រះបាទថៃចូវ ឬហុងវូ ឬហ័ងប៊ូ ព្រះមហាក្សត្រធ្លាប់បានទ្រង់ព្រះផ្នួសមកពីមុន ទើបទ្រង់ឧបត្ថម្ភទំនុកបំរុងព្រះពុទ្ធសាសនាឲ្យចំរើនគង់វង្សឡើងវិញទៀត។
ព.ស.២០៦៩ ដល់ ២១០៩កែប្រែ

រជ្ជកាលកាលព្រះបាទស៊ីចុង ក្សត្រអង្គនេះជ្រះថ្លាលទ្ធិតៅយ៉ាងខ្លាំង និង ជាបដិបក្ខចំពោះព្រះពុទ្ធសាសនា ទើបព្រះពុទ្ធសាសនាត្រូវបំផ្លាញ់មួយគ្រាធំទៀត ដោយចាប់ផ្តើមបំផ្លាញព្រះពុទ្ធរូប បំផ្លាញ់វត្ត ឲ្យអ្នកបួសតៅចូលទៅនៅវត្ត វត្តត្រូវប្តូរឲ្យទៅជាសំណាក់តៅ ភិក្ខុគ្រង ចីវរបែបតៅ ពិធីកម្មព្រះពុទ្ធសាសនា និង តៅលាយលំជាមួយគ្នាទាំងអស់។
ព.ស.២១៤៤ ដល់ ២១៨៦កែប្រែ

គ្រឹស្តសាសនាចាប់ផ្តើមចូលមកផ្សព្វផ្សាយនូវមាកៅ តាំងតែដើមពុទ្ធសតវត្សរ៍ទី២១ បានផ្តើមចូលមកមានឥទ្ធិពលក្នុងព្រះរាជសំណាក់ និង បានជួយផ្តល់ចំណេះវិជ្ជាសម័យថ្មីដល់ចិន នៅពីសម័យរាជវង្សឈេងតៗទៅយ៉ាងច្រើន ។
សម័យរាជវង្សឈីងឫ ឈេង (ព.ស.២១៨៧-២៤៥៥)កែប្រែ
ព.ស.២១៨៧-២៣៣៨កែប្រែ

នាពេលរាជវង្សឈេងជាកុលសម្ព័ន្ធ ម៉ែនជូ ឡើងគ្រងមហាអាណាចក្រចិន ក៏បានបង្ខំឲ្យប្រជាជនទុកសក់កន្ទុយសេះជំនួស ទុកសក់វែង ហើយឲ្យតែងកាយបែបម៉ែនជូ មានជនជាតិចិន ដែលបំពានត្រូវប្រហារជីវិតរាប់លានអ្នក នៅកណ្តាលរាជវង្សនេះ មានក្សត្រពោរពេញទៅដោយបុណ្យបារមីពីរព្រះអង្គគឺ ព្រះបាទគ័ងហី និង ព្រះបាទគាងលុង ដែលជាអ្នកចម្បាំងយ៉ាងក្លាហាន ទាំងជាអ្នកគ្រប់គ្រងយ៉ាងមានសក្តានុពល លើកស្ទួយវណ្ណកម្មការសិក្សា វិជ្ជាការផ្សេង ៗ ប៉ុន្តែខាងផ្នែកព្រះពុទ្ធសាសនា បែរជាទ្រង់ប្រិតប្រៀនការបួស គឺចាំបាច់ត្រូវបានការអនុញ្ញាតជាផ្លូវការមុនសិន ហាមកសាងវត្តថ្មី ឬពង្រីកបរិវេណវត្តចាស់ ចំណែកខាងផ្នែកវិជ្ជាការ ជួយឧបត្ថម្ភខ្លះ ដូចជា ឲ្យប្រមូលរួមរួមព្រះត្រៃបិដកថ្វាយប្រគេនរាល់វត្ត ឲ្យប្រែព្រះត្រៃបិដក ជាភាសាម៉ែនជូរៀ ទ្រង់ឧបត្ថម្ភទំនុកបំរុង ចំពោះតែព្រះសង្ឃលាមៈ។
ព.ស.២៣៩៧កែប្រែ

ពួកសក់វែង ដែលគោរពគ្រឹស្តសាសនា កើតការក្បត់យូរដល់ ១៥ ឆ្នាំ ធ្វើឲ្យវត្ត និង ព្រះគម្ពីរនៅ ភាគខាងត្បូងត្រូវបំផ្លិចបំផ្លាញស្ទើរតែអស់ទៅ ។
ព.ស.២៤០៩-២៤៥៥កែប្រែ

អ្នករាជការម្នាក់ឈ្មោះ យ៉ាង វ៉ាន ហុយ បានខ្វល់ខ្វាយស្តារឡើងវិញ ការសិក្សាព្រះពុទ្ធសាសនា និង ផ្សព្វផ្សាយព្រះពុទ្ធសាសនាឆ្ពោះទៅបរទេស ជួយស្ថានការណ៍ព្រះពុទ្ធសាសនា ដែលកំពុងតែអន់ថយឲ្យចំរើនឡើងខ្លះ។
ព.ស.២៤៤៧កែប្រែ

រាជការតែងកែទម្រង់របបការគ្រប់គ្រងថ្មីទៅតាមបែបបច្ចឹមប្រទេស ឲ្យភូមិស្រុកគ្រប់គ្រងខ្លួនឯងធ្វើឲ្យជន ដែលមានគំនិតអាក្រក់បានឱកាសចូលទៅរឹបអូសយកវត្ត និង ស្រែចំការ ដោយសំអាងថា កែប្រែជាសាលារៀន វត្តត្រូវបំផ្លិចបំផ្លាញអស់ជាច្រើន។
ព.ស.២៤៥១កែប្រែ

មានការប្រកាស់ប្រើរដ្ឋធម្មនុញ្ញ ហើយក៏ជាឆ្នាំតែមួយ ដែលព្រះបាទកួងស៊ូ និង ព្រះនាងជូស៊ីថាយហ៊ៅ ព្រះអង្គសោយទិវង្គត។ ពោលដោយសរុបព្រះពុទ្ធសាសនានៅប្រទេសចិនរុងរឿងបំផុត នាសម័យរាជវង្សថ័ង ក្រោយពីនោះមកក៏អន់ថយចុះជាលំដាប់ បានស្តារឡើងវិញពេញជារូបរាង នៅសម័យរាជវង្សស៊ុង ឬសង ក៏ទ្រុឌទ្រោមចុះមកវិញ រាប់តាំងអំពីសម័យរាជវង្សងួនរបស់ម៉ុងហ្គោលីជាដើមមក មានតែព្រះបាទថាយចៅក្សត្រដំបូងនៃរាជវង្សម៉េងមួយព្រះអង្គប៉ុណ្ណោះ ដែលទំនុកបំរុងព្រះ ពុទ្ធសាសនាយ៉ាងពិតប្រាកដ ព្រោះធ្លាប់បានបួសពីមុន ក្រៅពីនោះលើកដំកើងព្រះពុទ្ធសាសនា មួយគ្រាៗដើម្បីផលប្រយោជន៍ក្នុការគ្រប់គ្រងជាពិសេសយកចិត្តព្រះសង្ឃលាមៈ ដើម្បីកាន់កាបទីបេដោយងាយ ជាហេតុនាំឲ្យការសិក្សាព្រះធម៌វិន័យទ្រុឌទ្រោមអន់ថយយ៉ាងខ្លាំង តែមានការគោរពលើមន្តអាគម និង ពិធីកម្មបួងសួង ថែមទាំងក្សត្រអង្គខ្លះនៅមានជំនឿលទ្ធិ តៅបំផ្លិចបំផ្លាញព្រះពុទ្ធសាសនាទៀត ។ ព្រះពុទ្ធសាសនាអន់ថយដល់កំរិត ដែលវត្តធំៗព្រះសង្ឃត្រូវធ្វើស្រែ និង អាស្រ័យប្រាក់ឈ្នួលស្រែដើម្បីរស់នៅ ចំណែកវត្តតូចៗអាស្រ័យការជួលកុដិខ្លះ ប្រកបពិធីកុងតេចខ្លះ មិនមានកម្លាំងដើម្បីទំនុកបំរុងឲ្យការសិក្សាព្រះធម៌វិន័យ រហូតតមកដល់ចុងរាជវង្សឈេង ទើបមានអ្នករាជការខ្លះជួយស្តារឡើងវិញ និង ទ្រទ្រង់រក្សាទុកបានមួយចំណែក។
សម័យសាធារណរដ្ឋ (ព.ស.២៤៥៥ ជាដើមមក)កែប្រែ
ព.ស.២៤៥៥កែប្រែ

ក្សត្រម៉ែនជូអង្គចុងក្រោយ ដែលនៅជាព្រះកុមារ លះបង់រាជសម្បត្តិចិនប្រកាស់តាំងសាធារណរដ្ឋតុងហ្វួ ឬសាធារណរដ្ឋចិន ព.ស.២៤៦៥ ហ្វេងយ៉ូសៀង អ្នកជំនឿគ្រឹស្តសាសនាមានឈ្មោះសាម័ញ្ញថា នាយពលគ្រឹស្ត បានជាអភិបាលធំ នៅមណ្ឌលហ៊ូណាន លោកនេះបានបំផ្លាញ់វត្តព្រះពុទ្ធសាសនា និង សំណាក់តៅនៅហ៊ូណានចោលទាំងអស់ វត្តប៉េះប៉េយ៉ី ដែលកសាងពេលព្រះពុទ្ធសាសនាបានផ្សាយចូលប្រទេសចិនដំបូង ក៏ត្រូវបានបំផ្លាញ់ចោលក្នុងគ្រានោះដែរ ។

ពោលដោយសរុបស្ថានការណ៍ព្រះពុទ្ថសាសនាចាប់តាំងពីសាធារណរដ្ឋចិន រហូតមកទល់នឹងសម័យកុកម៉ីញតាំង ឬក្រុមចិនជាតិនិយម មិនបានល្អជាងសម័យរាជវង្សឈេងរបស់ម៉ែនជូ ទោះជាមានឥស្សរភាពល្អឡើង រដ្ឋមិនសូវជាមានបដិបក្ខយ៉ាងធ្ងន់ធ្ងូរ តែក៏មិនសូវជាបានឋិតថេរប៉ុន្មាន ជាពិសេសគោលគំនិត លទ្ធិម៉ាកនិយមបានផ្សាយចេញយ៉ាងទូលំទូលាយ មានការវាយប្រហាររិះគន់ព្រះពុទ្ធសាសនា លើកស្ទើយទង្វើ ដែលជាបដិបក្ខដល់ព្រះពុទ្ធសាសនា និង ស្ថានទីរបស់វត្តយកទៅប្រើក្នុងកិច្ចការប្រទេសជាតិ បុគ្គលដ៏សំខាន់ ដែលជួយស្រោចស្រង់ឡើងវិញនូវព្រះពុទ្ធសាសនា បានមួយចំណែកគឺព្រះអាចារ្យថាយស៊ី ឬថាយស៊ូ (ព.ស.២៤៣២-២៤៩០)។
ព.ស.២៤៦៥កែប្រែ

ដោយអាស្រ័យស្ថានការណ៍ព្រះពុទ្ធសាសនាអន់ថយទ្រុឌទ្រោមចុះ និង មានការបៀតបៀន គាបសង្កត់ព្រះពុទ្ធសាសនាយ៉ាងខ្លាំង ទើបអាចារ្យថែសូដំណើរការបដិរូបព្រះពុទ្ធសាសនាជាវារៈធំ ទោះជាមានកំលាំងស្តួចស្តើងក៏ដោយ ផ្តើមដោយការបង្កើតវិទ្យាល័យសង្ឃឡើងនៅវូជ័ង អេ ម៉ឹង សេឆួន និង លិងណាន ដើម្បីអប់រំហ្វឹកហាត់មេដឹកនាំព្រះពុទ្ធសាសនាឲ្យព្រះសង្ឃមានចំណេះវិជ្ជា ទាំងព្រះធម៌វិន័យនឹងវិជ្ជាការសម័យថ្មីរបស់បច្ចឹមប្រទេស រួចដំណើរការខាងការសិក្សា ការផ្សព្វផ្សាយ និង ការបំពេញប្រយោជន៍ រហូតដល់ចាត់តាំងពុទ្ធសមាគមនៃប្រទេស ចិន សំរេចនូវ ព.ស. ២៤៧២។ ការប្រកាស់ព្រះពុទ្ធសាសនាវិធីថ្មីរបស់លោក ធ្វើឲ្យបញ្ញាជនយល់ច្បាស់ព្រះពុទ្ធសាសនាច្រើនឡើង លោកបានទំនាក់ទំនងជាមួយពុទ្ធសាសនិកបរទេស បញ្ជូនអ្នកសិក្សាទៅរៀនសូត្រនូវប្រទេសសិរីលង្កា ថៃ និង ជប៉ុន ស៊ីជម្រៅដល់ការងារថ្នាក់ជាតិរបស់រដ្ឋ សំដែងឲ្យរដ្ឋឃើញនូវគុណតម្លៃរបស់ព្រះពុទ្ធសាសនាក្នុងការបង្រួបបង្រួមជន ដែលមានពូជអម្បូរផ្សេងគ្នា ទាំង៥សញ្ជាតិរបស់ចិនឲ្យជាជាតិតែមួយជាដើម ធ្វើឲ្យមានការទទួលស្គាល់ឥស្សរភាពរបស់សាសនាកើនឡើង មានការចេញបញ្ជាឲ្យមានការពារទ្រព្យសម្បត្តិរបស់វត្ត និង បញ្ឈប់ការរឹបអូសយកទ្រព្យសម្បត្តិរបស់វត្ត ដែលយកទៅប្រើការងារខាងក្រៅ។
ព.ស.២៤៧៣កែប្រែ

មានស្ថិតិបង្ហាញថា នៅប្រទេសចិនមានព្រះសង្ឃ និង ដូនជី (ចិនហៅថា ភិក្ខុ និង ភិក្ខុនី) ៧៣៨,០០០ អង្គ និង វត្ត ២៦៧០០០វត្ត។
សម័យសាធារណរដ្ឋប្រជាជនចិន (ព.ស.២៤៩២ ជាដើមមក)កែប្រែ

កុម្មុយនិស្តបានចូលគ្រងអំណាចនៅប្រទេសចិន ពេល ព.ស.២៤៩២ ស្ថានការណ៍ព្រះពុទ្ធសាសនាក្នុងរយៈកាលក្រោយនេះ មិនបានជាទីដឹងស្គាល់ប៉ុន្មាន ក្នុងទីនេះនឹងពោលទៅតាមគោល ដែលគេននេចឆើន ស្តែងទុកក្នុងសៀវភៅ “ព្រះពុទ្ធសាសនានៅប្រទេសចិន”។ ក្នុងឋានះជាជនកុម្មុយនិស្តគោរពជឿលទ្ធិម៉ាក ដែលជាលទ្ធិមួយផ្សេងដោយឡែក ហើយមានមូលដ្ឋានពាក្យប្រៀនប្រដៅខ្វែង ទំនាស់ជាមួយសាសនាទាំងឡាយ ទើបមិនចាំបាច់ត្រូវឲ្យមានព្រះពុទ្ធសាសនានៅរួមជាមួយ តែខាងដើមឃើញថា ព្រះពុទ្ធសាសនាទោះជាទ្រុឌទ្រោមចុះហើយក៏ប៉ុន្តែមានឥទ្ធិពលយ៉ាងជ្រាលជ្រៅក្នុងក្រុមប្រជាជន ទើបពុំទាន់ឃើញជាមានឱកាស់ ដែលនឹងជាប់ពាក់ព័ន្ធ ដោយប្រើវិធីការត្រង់ ឬការសំដែងចេញច្បាស់លាស់ ទើបផ្តើមឲ្យមានសេរីភាពក្នុងជំនឿសាសនាមុន តែបញ្ជាក់សេរីភាពក្នុងការ ដែលមិនជឿ និង ព្រមឲ្យមានការវាយតម្លៃសេចក្តីបកស្រាយសេរីភាពនេះ នៅក្នុងមុមនៃសិទ្ធិ ដែលនឹងប្រឆាំងជំនឿខាងសាសនា។
ព.ស.២៤៩៣កែប្រែ

ចេញប្រកាស់ខកំណត់ថា ព្រះសង្ឃជាបញ្ញើរក្អែកសង្គម ព្រមជាមួយនោះ នៅបង្កើតគំនិតឲ្យមានការបែងចែកអ្នកស្រុកជាមួយព្រះសង្ឃ និង ព្រះសង្ឃទូទៅ ជាមួយនឹងព្រះសង្ឃអ្នកគ្រប់គ្រង់ ថាជាអ្នកផ្សេងវណ្ណៈគ្នា ។
ព.ស.២៤៩៤កែប្រែ

ដកហូតសិទ្ធិរបស់វត្តក្នុងការគ្រប់គ្រងដីធ្លី ជាការគាបសង្កត់ក្នុងផ្នែកទ្រទ្រង់ជីព ស្ទើរនឹងបង្ខំដោយប្រយោលឲ្យភិក្ខុ និង ភិក្ខុនីសឹក ចំណែកអ្នក ដែលមិនសឹកក៏ត្រូវប្រកបអាជីព ដូចធ្វើស្រែ សាងរោងច័ក្រឧស្សាហកម្មខ្នាតតូច ដាំតែ បង្រៀននៅសាលារៀនជាដើម ទន្ទឹមនោះដែរក៏ព្យាយាមអប់រំឲ្យលះបង់ជំនឿនូវលទ្ធិពាក្យប្រៀនប្រដៅ ដែលក្រៅអំពីលទ្ធិម៉ាកនិយម។
ព.ស.២៤៩៦កែប្រែ

ពេល ដែលចំនួនព្រះសង្ឃថយចុះ និង អន់ថយកម្លាំង ហើយទើបតាំង “ពុទ្ធសមាគមនៃប្រទេសចិន” ឡើងនៅថ្ងៃទី៣០ ខែឧសភា ដោយគោលបំណងគឺដើម្បីបញ្ចូលគ្នានូវពុទ្ធបរិស័ទទាំងអស់ក្រោមការដឹកនាំរបស់រដ្ឋបាលប្រជាជន ដើម្បីសម្តែងសេចក្តីស្រឡាញ់ដល់មាតុភូមិ និង រក្សា សន្តិភាពលោក ហើយបែងចែកគោលបំណងចេញជា ៤ ខ គឺ ដើម្បីជាមជ្ឈមណ្ឌលក្នុងការទំនាក់ទំនងរវាងរដ្ឋាភិបាល ជាមួយពុទ្ធសាសនិកជនដើម្បីអប់រំបុគ្គលិកខាងពុទ្ធសាសនា ដើម្បីលើកស្ទួយការងារខាងវប្បធម៌របស់ព្រះពុទ្ធសាសនា និង លើកស្ទួយការរួមដៃគ្នាខាងពុទ្ធសាសនាជាមួយអន្តរជាតិ។

ហេតុនេះអ្នកនិពន្ធសៀវភៅ “ព្រះពុទ្ធសាសនានៅប្រទេសចិន” សរុបថា គោលបំណងដ៏ពិតប្រាកដក៏គឺ ដើម្បីជាមជ្ឈមណ្ឌលសម្រាប់រដ្ឋាភិបាលយកចិត្តទុកដាក់ពិត និង ត្រួតត្រាពុទ្ធសាសនិកជនទាំងអស់ឲ្យបាន និង ជាការបើកផ្លូវឲ្យរដ្ឋាភិបាលជាអ្នកដំណាងរបស់ពុទ្ធបរិស័ទក្នុងការងារអន្តរជាតិ ក្រៅពីនោះ ដើម្បីតបស្នងនយោបាយនេះ ក៏បានចេញទស្សនវដ្តីប្រចាំខែឈ្មោះ “ព្រះពុទ្ធសាសនាសម័យថ្មី” (Modern Buddhism)។

ចំណែកខាងគោលគំនិតក៏ប្រាថ្នាឲ្យងាកចេញអំពីគោលការណ៍មេត្តាករុណា ឆ្ពោះទៅរកការទំនាស់ទាស់ទែង និង ការតស៊ូ។ ក្រៅពីនេះ រដ្ឋាភិបាលទំនុកបំរុង មើលថែរក្សាវត្ត និង សម្បត្តិស្អាតស្អំក្នុងទីផ្សេងៗ ជាពិសេស ប្រកាន់ថាជាលទ្ធផលរបស់ប្រជាជន តែបន្ទាប់មកប្រាកដថា សិល្បៈ វត្ថុ និង សាសនស្ថាន ផ្សេងៗត្រូវបានពួករេកាត (red card)បំផ្លិចបំផ្លាញ់ចោលជាចំនួនច្រើន។

ព្រះពុទ្ធសាសនានៅចិនបានទ្រុឌទ្រោមចុះ អស់រយៈវេលាយ៉ាងយូរក្នុងយុគក្រោយៗ ព្រោះជួបប្រទះការគាបសង្កត់ផ្សេងៗ និង ភាពទន់ខ្សោយផ្ទៃក្នុង ជាពិសេសក្នុងផ្នែកសិក្សាប្រតិបត្តិធម៌វិន័យ នឹងការងាកចេញទៅរកលទ្ធិផ្សេងៗ សភាវៈទាំងនេះ ទោះជាកុម្មុយនិស្តមិនចូលទៅគ្រប់គ្រង មិនមានការបំផ្លាញ់ឲ្យសាបសូន្យ ក៏ត្រូវមានការកែទម្រង់ដែរ ដូច ដែលលោក ថៃស៊ូ បានផ្តួចផ្តើមឡើងជាខាងដើម សូម្បីព្រះមហាក្សត្រក្នុងជំនាន់មុនក៏ទ្រង់បានធ្វើរួចហើយជាច្រើនគ្រា រឿង ដែលជំពាក់មានការវិនិច្ឆ័យម៉្យាងគឺ ដែលធ្វើដូច្នោះ ជាការកែទម្រង់ដើម្បីស្តារឡើងវិញ ឬជាការបំផ្លាញ់ ឬក៏ជាការកែទម្រង់ដើម្បីបំផ្លាញ់ ដែលជាការដកពិសោធន៍ជាបន្ត។ ដោយហេតុតែចិនជាមជ្ឈមណ្ឌលដ៏សំខាន់មួយ របស់ព្រះពុទ្ធសាសនា រហូតទំព័រប្រវត្តិសាស្រ្តដ៏យូរលង់ តែយុគក្រោយមកនេះ ពុទ្ធបរិស័ទខាងក្រៅមានឱកាស់ជ្រាបពត៌មាន ដែលប្រព្រឹត្តទៅតាមកាលគួរ កាលបើមិនជ្រាបពត៌មានខាងសាសនាដោយត្រង់ ទើបសូមនាំយកហេតុការណ៍ផ្នែកប្រទេសជាតិ ដែលជារឿងរបស់ជាតិដោយរួម មកដាក់បញ្ចូលដើម្បីឲ្យសមគួរដល់ការប្រកបការពិចារណាសម្រាប់សន្និដ្ឋានសភាពការណ៍ខាងព្រះសាសនាក្នុងប្រទេសនោះ។

ក្រោយពី ព.ស.២៤៩៦ មក មានហេតុការណ៍គួរឲ្យចាប់អារម្មណ៍ នៅសាធារណរដ្ឋប្រជាជនចិនកើតឡើងជាច្រើនទៀត បានរួបរួមពីសៀវភៅហេតុការណ៍ប្រចាំឆ្នាំ និង ឯកសារមួយចំនួន ដែលអង្គការអ្នកសិក្សាមហាវិទ្យាល័យធម្មសាស្រ្ត ចាត់បោះពុម្ព ពោលឡើងចំពោះតែរឿង ដែលសំខាន់ និង គួរដល់ការពិចារណា ដូចតទៅនេះ ។
ព.ស. ២៥០២កែប្រែ

ចាប់តាំងពីឆ្នាំ ២៤៩៩ ជាដើមមក ផ្តើមមានពត៌មានទាក់ទងនឹងភាពជ្រួលច្របល់ខាងនយោបាយក្នុងប្រទេសទីបេ រហូតដល់មានការចលាចលយ៉ាងធ្ងន់ធ្ងូរក្នុងរដ្ឋខាម ព្រោះជនជាតិទីបេចងកំហឹងក្នុងការ ដែលជនជាតិចិនច្រើនសែននាក់ភៀសខ្លួនចូលទៅតាំងទីលំនៅ និង មានការនាំយកយុវជនទីបេ ឆ្ពោះទៅប្រទេសចិនដើម្បីហ្វឹកហាត់អប់រំថ្នាក់ខ្ពស់ តមកបានមានការចលាចលកើតឡើងនៅក្រុងលាសា រដ្ឋធានីរបស់ទីបេ ព្រោះចិនចាប់អង្គ ដាលៃលាមៈ មេដឹកនាំព្រះពុទ្ធសាសនានិកាយលាមៈ និង ជាមេដឹកនាំរបស់ប្រទេសទីបេ ធ្វើឲ្យព្រះអង្គគេចចេញចាកពីប្រទេសទីបេ បន្ទាប់មកភៀសខ្លួនទៅនៅឯប្រទេសឥណ្ឌា។ ខែមីនា ២៥០២ តាំងតែពីពេលនោះមក រដ្ឋាភិបាលទីបេក៏បំបែកខ្លួនមានគណកម្មការមួយ គណៈឡើងមកគ្រប់គ្រង ដោយមានប៉ានជេនលាមៈជាមេដឹកនាំ។
ព.ស.២៥១១កែប្រែ

ចាប់តាំងពី ព.ស. ២៥០៦ ចិនត្រឡប់ជាបដិបក្ខជាមួយសហភាពសូវៀត ជាពួកលទ្ធិកែ ដែលជាសត្រូវដ៏ខ្លាំងក្លារបស់ចិន ស្មើៗនឹងចក្រពត្តិនិយមអាមេរិក លីវសៅឆី ដែលបានតដំណែងអំពី ម៉ៅសេតុង ជាធាននៃសាធារណរដ្ឋប្រជាជនចិន តាំងតែថ្ងៃទី ២៧ មេសា ២៥០២ ជាដើមមក មានវិវាទប្រជែងអំណាចជាមួយម៉ៅសេតុង និង លិនប៉ៀវ ដោយរួមជាមួយលេខាធិការបក្ខឈ្មោះតេងឆៀវប៉ិង ប្រឆាំងនយោបាយ របស់មេដឹកនាំទាំងពីរនោះយ៉ាងសម្ងាត់ ៗ មកតាំងតែពី ព.ស.២៥០៥ និង មានសហជីពកម្មករមូលដ្ឋានរឹងមាំ ពេលមកដល់ ព.ស.២៥០៩ ទស្សនវដ្តីរបស់គណកម្មការកំពូលបក្សកុម្មុយនិស្តចិនបានផ្តន្ទាទោសលិវ សៅ ឆី ថាជាពួកលទ្ធិកែខាងមូលធន។ បន្ទាប់ពីនោះ ពួករ៉េតកាត ដែលជាអ្នកគាំទ្រម៉ៅសេតុង បានដំណើរការបដិវត្តន៍ ខាងវប្បធម៌មួយលើកធំ រហូតរយៈពេលនោះ លីវ សៅ ឆី ត្រូវឃុំឃាំងនៅក្នុងផ្ទះ រួចត្រូវហៅថា គ្រុសប នៃប្រទេសចិន។ ពេលមកដល់ខែវិច្ឆិកា ២៥១១ លីវ សៅ ឆី ក៏ត្រូវទំលាក់ចេញពីដំណែងមេដឹកនាំរបស់រដ្ឋ អំពីរាល់ដំណែងក្នុងបក្ខកុម្មុយនិស្ត និង បណ្តេញចេញពីបក្សដែររួចបាត់ខ្លួននៅទីបំផុត ចំណែកសហជីពកម្មករក៏បំបែកខ្លួនក្នុងរវាងការបដិវត្តន៍វប្បធម៌នោះផងដែរ (តាំងឡើងជាថ្មីទៀត ពេលមានការបដិវត្តន៍វប្បធម៌បញ្ចប់រួចហើយ)។
ព.ស.២៥១៤កែប្រែ

លីន ប៉ៀវ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង មេដឹកនាំមេទាហារ ដែលបានរួមជាមួយម៉ៅសេតុងក្នុងការតស៊ូនឹងលីវសៅឆី មកតាំងតែពីដើម មានភាពសំខាន់យ៉ាងខ្លាំងឡើង ជាពិសេសក្នុងរវាងការបដិវត្តន៍ខាងវប្បធម៌រវាង ព.ស.២៥០៩ ដល់ ២៥១២ ដែលចាប់ផ្តើមឡើងដើម្បីតស៊ូជាមួយគំនិត បែបមូលធននិយម និង ជាកម្លាំងដើម្បីគាំទ្រម៉ៅសេតុង គណៈកម្មការបដិវត្តន៍នេះជាត្រីភាគី ប្រកបដោយកងទ័ពជើងគោក បក្សកុម្មុយនិស្ត និង ពួករ៉េតកាត (អ្នកការពារកាតក្រហមប្រកបដោយយុវជនប្រុសស្រី) ។ ក្នុងហេតុការណ៍នេះ លីន ប៉ៀវ មានតួនាទីយ៉ាងសំខាន់បំផុត ដោយបានទទួលការតែងតាំងជាមេបញ្ជាការរងកំពូលនៃការបដិវត្តន៍ខាងវប្បធម៌ នៅខែសីហា ២៥០៩ និង បានជាអ្នកបន្តវង្សខាងនយោបាយរបស់លោកប្រធានម៉ៅសេតុងជំនួសលីសៅឆី មកដល់ថ្ងៃទី ៤ ខែ កញ្ញា ក៏ជាប្រធានរ៉េតកាត ពួករ៉េតកាត ក្រៅពីការទំលាយអំណាចខាងលីសៅឆីហើយ នៅប្រាកដថាបានទំលាយសិល្បៈ វត្ថុ បុរាណស្ថាន វត្តវ៉ាអារាម យ៉ាងច្រើនផង តែនៅមិនទាន់បានជ្រាបជាលំអិត។

ដោយហេតុការណ៍នេះ លីន ប៉ៀវ និង មេដឹកនាំទាហាន រហូតបានក្លាយអ្នកក្តោបអំណាចបក្សកុម្មុយនិស្ត ។ ភាពធំធេងរបស់លីន ប៉ៀវ បានប្រាកដនៅរហូតមកដល់ខែកញ្ញា ២៥១៤ ក៏ត្រឡប់ជាបាត់ឈឹងទៅ ក្នុងរយៈនេះ (តាំងតែពី ព.ស.២៥១៥) ចិនបានបែរទៅមានសម្ព័ន្ធជាមួយសហរដ្ឋ តមកខាងក្រោយ ទើបមានការបង្ហាញ់ឲ្យឃើញថា លីន ប៉ៀវ បានឃុបឃិតដាក់ផែនការពិឃាតលោកប្រធានម៉ៅសេតុង និង ស្ថាបនារបបផ្តាច់ការទាហាន តែផែនការណ៍មិនបានសម្រេចទើបឡើងយន្តហោះគេចទៅប្រទេសរូស្ស៉ី តែយន្តហោះធ្លាក់ស្លាប់នៅក្នុងកណ្តាលផ្លូវនាប្រទេសម៉ុងហ្គោលី ។

ចាប់ពីពេលនោះមកក៏មិនមានការតែងតាំងអ្នកបន្តវង្សនយោបាយរបស់ម៉ៅសេតុងទៀត រហូតមកដល់ទីបំផុត លោកប្រធានម៉ៅសេតុង បានទទួលមរណភាពនៅ ព.ស. ២៥១៩។ រាប់ចាប់តាំងពី ព.ស.២៥២០ ជាដើមមក តើង ស៊ៀវ ផីង បានមានអំណាចច្រើនឡើង និង បានចាត់ដំណើរការគំរោងការណ៍កែទម្រង់សេដ្ឋកិច្ចឲ្យទាន់សម័យតាមនយោបាយពាណិជ្ជកម្មសេរី ។ បន្ទាប់មកឧត្តមការណ៍ និង គំរោងនយោបាយបែប ម៉ៅនិយម ក៏ត្រូវបានបញ្ឈប់ ក្រៅពីនយោបាយសេដ្ឋកិច្ច និង នយោបាយប្រទេសជាតិ បានបង្វែរលទ្ធិម៉ៅនិយមខ្លាំងឡើងរួច ការបង្ខំនូវជំនឿ និង កិច្ចការសាសនា ក៏ត្រូវបានធូរស្រាលចុះផងដែរ សភាពការណ៍ខាងសាសនាទើបចាប់ងើបខ្លួនឡើងវិញនូវរាល់ស្ថានទី។
Last edited ២ years ago by an anonymous user

    វិគីភីឌា®
        ចល័តលើតុ
    ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 3.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។

    ភាព​ឯកជន

No comments:

Post a Comment