Wednesday, April 13, 2016

តួនាទីនីមួយៗ​ក្នុង​ព្រះពុទ្ធសាសនា

តួនាទីនីមួយៗ​ក្នុង​ព្រះពុទ្ធសាសនា
ត​ទៅ​នេះ​សូម​កូនៗ អាន​តួនាទី​នីមួយៗ​ក្នុង​ព្រះពុទ្ធសាសនាដើម្បី​ជា​ប្រយោជន៍​ទុក​នៅ​ក្នុង​ខ្លួន​សម្រាប់​យកទៅ ប្រតិបត្តិ​ប្រចាំ​ថ្ងៃ​ផង​ដែរ​ណា៎​កូន។

សំខាន់​ខ្លាំង​ណាស់​ចំពោះ​តួនាទី​នេះ ទោះ​ជា​កូន​នៅ​ទី​ណា​ក៏​ដោយ​សុទ្ធ​តែ​មានការ​បែង​ចែក​តួនាទី​នេះ​ដែរ ប្រសិន​បើ​យើង​មិន​បានបែងចែក​ការងារ​នោះ​ទេ រមែង​ពិបាក​ធ្វើ​ការងារហើយ​ណា​កូន តែ​នៅ​ទី​នេះ​ឪ​មិន​បាន​រៀបរាប់​អំពី​តួនាទី​ខាង​ផ្លូវ​លោក​មកទេ ព្រោះ​កូនៗ​បាន​សិក្សា​មក​ខ្លះ​ហើយ​ដូច្នេះ​សូម​កូន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អាន​តួនាទី​ទាំង​អស់​នេះ​ដោយ​ក្ដី​គោរព​ចុះ

តួនាទី​របស់​មាតាបិតា ៥ យ៉ាង

១- ហាម​មិន​ឲ្យ​កូន​ធ្វើ​សេចក្ដី​អាក្រក់
២- ឲ្យ​កូន​តាំង​នៅ​ក្នុង​សេចក្ដី​ល្អ៣- ឲ្យ​កូន​សិក្សា​សីល្ប៍វិជ្ជា​ផ្សេងៗ៤- រក​ភរិយា​ស្វាមី​ដែល​សម​គួរ​ឲ្យ​កូន៥- ប្រគល់​ទ្រព្យ​ឲ្យ​កូន​ក្នុង​សម័យ​ដ៏​សមគួរ។
តួនាទី​របស់​បុត្តធីតា ៥ យ៉ាង

១- ត្រូវ​ចិញ្ចឹម​ថែរក្សា​មាតាបិតា
២- ត្រូវជួយ​ធ្វើ​កិច្ចការ​របស់​មាតាបិតា៣- តាំង​រក្សា​វង្ស​ត្រកូល​ឲ្យ​ល្អ៤- ប្រព្រឹត្ត​ខ្លួន​ឲ្យ​ជា​អ្នក​គួរ​ទទួល​មត៌ក៥- កាល​មាតាបិតា​អស់​ជីវិត​ហើយ​គប្បី​ធ្វើ​បុណ្យ​ឧទ្ទិស​ឲ្យ​លោក។
តួនាទី​របស់​អាចារ្យ(គ្រូ)​ ៥ យ៉ាង

១- ណែនាំ​សិស្សានុសិស្ស​ឲ្យ​បាន​ដោយ​ល្អ
២- ឲ្យ​សិស្ស​រៀន​ដោយ​ល្អ៣- ប្រាប់​សិល្ប៍​វិជ្ជា​ឲ្យ​អស់​ដោយ​មិន​មាន​ការ​លាក់​បិទបាំង​ទុក៤- លើក​តម្កើង​ឲ្យ​ប្រាកដ​ក្នុង​ពួក​មិត្ត៥- ធ្វើសេចក្ដី​ការពារ​សិស្ស​គ្រប់​ទិស​ទាំង​ឡាយ។
តួនាទីរបស់​សិស្ស ៥ យ៉ាង

១- លោក​អញ្ជើញ​មក​ត្រូវ​ក្រោក​ឈរ​ទទួល
២- ចូល​ទៅ​ឈរ​ចាំ​ទទួល​បម្រើ​លោក៣- ស្ដាប់​ពាក្យ​ទូន្មាន​ប្រៀបប្រដៅ​របស់​លោក៤- បម្រើ​លោក៥- រៀន​សិល្ប៍វិជ្ជា​ដោយ​គោរព។
តួនាទី​របស់​ស្វាមី ៥ យ៉ាង

១- លើក​តម្កើង​រាប់​អាន​ថា​ជា​ភរិយា
២- មិន​មើល​ងាយ​ប្រពន្ធ៣- មិន​ប្រព្រឹត្ត​ក្បត់​ចិត្ត​ប្រពន្ធ៤- ប្រគល់​ភាព​ជាធំ​ឲ្យ​ដល់​ប្រពន្ធ៥- ឲ្យ​គ្រឿង​អលង្ការ​ទៅ​ដល់​ប្រពន្ធ។
តួនាទី​របស់​ភរិយា ៥ យ៉ាង

១- ចាត់​ចែង​ការងារ​ឲ្យ​បាន​ល្អ
២- សង្គ្រោះ​ញាតិ​របស់​ស្វាមី៣- មិន​ប្រព្រឹត្ត​ក្បត់​ចិត្តស្វាមី៤- រក្សា​ទ្រព្យ​ដែល​ស្វាមី​រក​បាន​មក៥- ខំ​ធ្វើ​កិច្ចការងារ​ទាំង​ពួង។
តួនាទី​របស់​មិត្ត​អ្នក​ធ្វើ​ឧបការៈ​មុន ៥ យ៉ាង

១- ចាត់ចែងរបស់
២- និយាយ​ដោយ​ពាក្យ​ពីរោះ៣- ប្រព្រឹត្ត​ក្នុង​អំពើ​ដែល​ជា​ប្រយោជន៍៤- ដោយ​ភាព​ជា​អ្នក​មាន​ខ្លួន​ស្មើ៥- មិន​ពោល​ឲ្យ​ឃ្លាត​ពី​ការ​ពិត
តួនាទី​របស់​មិត្ត​អ្នក​ធ្វើ​តប ៥ យ៉ាង

១- រក្សា​មិត្ត​អ្នក​ដែល​ទ្វេស​ប្រហែស​ហើយ
២- រក្សា​ទ្រព្យ​របស់​មិត្ត​ដែល​ទ្វេស​ប្រហែស៣- កាល​មាន​ភ័យ​យក​ជាទី​ពឹង​ពំនាក់​បាន៤- មិន​លះ​បង់​ចោល​មិត្ត​ក្នុង​ពេល​មាន​វិបត្តិ៥- រាប់​អាន​គ្នា​រហូត​ដល់​វង្ស​ត្រកូល​របស់​មិត្ត។
តួនាទី​របស់​ចៅហ្វាយ​នាយ​ ៥ យ៉ាង

១- ឲ្យ​ការងារ​សមគួរ​ដល់​កម្លាំង
២- ឲ្យ​អាហារ​និង​រង្វាន់​លើក​ទឹក​ចិត្ត៣- រក្សា​ព្យាបាល​ពេល​មាន​ជម្ងឺ៤- ចែក​អាហារ​មាន​រស​ប្រណីត​ឲ្យ​បរិភោគ៥- អនុញ្ញាត​ឲ្យ​ឈប់​សម្រាក ដើរ​លេង​ក្នុង​សម័យ​ដ៏​សមគួរ។
តួនាទី​របស់​អ្នក​បម្រើ ៥ យ៉ាង

១- ក្រោក​ឡើង​ធ្វើការងារ​មុន​ចៅហ្វាយ​នាយ
២- ឈប់​ធ្វើ​ការងារ​ក្រោយ​ចៅហ្វាយ​នាយ៣- កាន់​យក​តែ​របស់​ដែល​ចៅហ្វាយ​នាយ​ឲ្យ៤- ធ្វើ​ការងារ​ឲ្យ​ល្អ​ប្រសើរ​ឡើង៥- ពោល​សរសើរ​គុណ​របស់​ចៅហ្វាយ​នាយ។
តួនាទី​របស់​សមណព្រាហ្មណ៍​ ៥ យ៉ាង

១- ហាម​មិន​ឲ្យ​កុលបុត្រ​ធ្វើ​អំពើ​អាក្រក់
២- ញ៉ាំង​កុលបុត្រ​ឲ្យ​តាំង​នៅ​ក្នុង​សេចក្ដី​ល្អ៣- អនុគ្រោះ​កុលបុត្រ​ដោយ​ទឹក​ចិត្ត​ដ៏​ល្អ៤- ឲ្យ​ស្ដាប់​នូវ​ពាក្យដែល​មិនធ្លាប់​បាន​ស្ដាប់ ឲ្យ​ស្គាល់​នូវ​របស់​ដែល​មិន​ធ្លាប់​បាន​ស្គាល់​ឲ្យ​ច្បាស់​លាស់៥- ប្រាប់​ផ្លូវ​ទៅ​កាន់​ស្ថានសួគ៌។
តួនាទី​របស់​ព្រះពុទ្ធសាសនិកជន ៥ យ៉ាង

១- ធ្វើ​អ្វី​ដោយ​កាយ​ដែល​ប្រកប​ដោយ​មេត្តា
២- និយាយ​អ្វី​ដោយ​វាចា​ដែល​ប្រកប​ដោយ​មេត្តា៣- គិត​អ្វី​ដោយ​មនោ​ដែល​ប្រកប​ដោយ​មេត្តា៤- មិន​បិទ​ទ្វារ​ផ្ទះ​របស់​ខ្លួន (​បាន​ន័យ​ថា​ត្រូវ​ធ្វើ​ទានជា​មួយ​នឹង​ព្រះសង្ឃ.....)។៥- ប្រគេន​របស់​ដែល​សម​គួរ​ដល់​ព្រះសង្ឃ។
តួនាទី​ទាំង​អស់​នេះ ប្រសិន​បើ​កូន​បាន​អាន​រាល់​ថ្ងៃ​នោះ​រមែង​រីក​ចម្រើនបញ្ញា​របស់​កូន និង​បាន​យល់​ព្រះធម៌​ខ្លះៗ​ដែរ​ណា​កូន។

យើង​បាន​កើត​ជា​មនុស្ស​នេះ​ជា​ការ​ក្រ​ណាស់ ដូច្នេះ​យើង​ត្រូវ​មាន​សីល ៥ (ឬ​ហៅថា​និច្ចសីល) ជាសីល​ដែល​ត្រូវ​មាន​ជា​និច្ចកាល។ មាន​ពុទ្ធបរិស័ទ​ភាគច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា តែ​មិន​សូវ​បាន​ចេះ​ដឹង​ជម្រៅ​ក្នុង​ព្រះពុទ្ធសាសនាទេ ហើយ​ឪពុក​និយាយ​នេះ​មិនមែន​ឪពុក អ្នក​ចេះ​ដឹង​ក្នុង​ព្រះពុទ្ធ​សាសនា​ច្បាស់​នោះ​ទេ គ្រាន់​តែ​ជា​អ្នក​មាន​ការ​សិក្សា​ចេះ​ដឹង​តិចតួច​ប៉ុណ្ណោះ​ត​ទៅ​នោះ​សូម​កូន​ពិចារណា​សីល ៥ ក្នុង​លោក​នេះ​ហើយ​ពិចារណា​ថា​បាន​ជួយ​ក្នុង​សង្គម​យ៉ាងណា​នោះ។

No comments:

Post a Comment