សមាធិ សង្ស័យថា មិនបានធ្វើសមាធិ ឈ្មោះថាមិនបាន បដិបត្តិធម៌ ឬមិនបានសម្រេចមគ្គផល ។ ម៉្យាងទៀត សង្ស័យថា ចម្រើនវិបស្សនា តើចាំបាច់ធ្វើ សមាធិជាមុនដែរឬទេ ។ ការសង្ស័យទាំងនេះ ព្រោះមកអំពីមិន ដឹងវិបស្សនាមានសភាវលក្ខណៈដូចម្តេច ។ កាលដែលមិនដឹង មិនស្គាល់តួវិបស្សនាតាមពិត គឺមិនអាចចម្រើនវិបស្សនាបានឡើយ ទោះជាធ្វើសមាធិបានសម្រេចប៉ុនណាក៏ដោយ ។ វិបស្សនា គឺការឃើញច្បាស់ ឃើញធម៌ពិត តាមពិត ។ វិបស្សនាចម្រើនឡើងលះបង់ការសង្ស័យក្នុងបដិបត្តិធម៌ ចំណុច ដែលអស់សង្ស័យនៅត្រង់ឃើញច្បាស់ថា ធម៌ទាំងឡាយអាស្រ័យ បច្ច័យកើតឡើង ។ ពុទ្ធបរិស័ទយើង នៅជំពាក់ចិត្តនឹងបដិបត្តិធម៌ កាលដែល អានព្រះត្រៃបិដកហើយ ក៏ទទួលសេចក្តីបានថា ព្រះពុទ្ធបរមគ្រូ ត្រាស់ប្រាប់ឱ្យយើងបដិបត្តិធម៌ ដូច្នេះយើងត្រូវបដិបត្តិតាម ។ ពុទ្ធបរិស័ទ ស្តាប់បានត្រង់ពាក្យថា យើងបដិបត្តិធម៌ ប៉ុន្តែ មិនដឹង ថា អ្វីជាបដិបត្តិធម៌ឡើយ ។ បដិបត្តិធម៌ ជាធម៌ពិតមួយផ្នែក អាស្រ័យបច្ច័យកើតឡើង បដិបត្តិកិច្ចរបស់ខ្លួន អ្នកបដិបត្តិផ្សេងទៀតជាយើង ជាគេមិនមាន ឡើយ គឺមានតែធម៌បដិបត្តិប៉ុណ្ណោះ ។ ពុទ្ធបរិស័ទ ខំប្រឹងឱ្យខ្លួនឯងបានជាអ្នកបដិបត្តិ ប៉ុន្តែធម៌ពិត នៅក្នុងទីងងឹតឈឹង ពោរពេញដោយបមាទធម៌ ព្រោះហេតុ តែមិនមានសតិថ្នាក់សតិប្បដ្ឋាន ។ មានតែសតិថ្នាក់សតិប្បដ្ឋានប៉ុណ្ណោះ ដែលអុជប្រទីបបញ្ញា ធ្វើឱ្យធម៌ពិតប្រាកដក្នុងពន្លឺភ្លឺស្វាង ។ កាលដែលធម៌ពិតប្រាកដនូវ សភាពសូន្យចាកសត្វបុគ្គល សូន្យចាកតួខ្លួនហើយនោះ សេចក្តី សង្ស័យថា បដិបត្តិធម៌ដូចម្តេច ត្រូវរៀបចំអារម្មណ៍បែបណាឱ្យ សតិរលឹកដឹង ត្រូវអង្គុយ ត្រូវដើរបែបណា ឬត្រូវបដិបត្តិពេលណា ៘ មិនមានឡើយ ព្រោះអ្នកបដិបត្តិ ជាសត្វបុគ្គលតួខ្លួន មិន មានទេ ។ ក្នុងការអប់រំចម្រើនសតិប្បដ្ឋាន ក៏ជាការចម្រើនសម្មាសមាធិផងដែរ គឺមានលក្ខណៈចាប់សេចក្តីពិតនៃធម៌ពិតបានជាប់ មាំទាំ បញ្ញាក៏ចម្រើនឡើង ។ បញ្ញាថ្នាក់វិបស្សនា មានឧបការៈ ដល់សមាធិដែលជាវិហារធម៌ ដូចជាសមាធិក្នុងអនុស្សតិជាដើម។ កុសលធម៌ទាំងឡាយ មានឧបការៈដល់គ្នា ស្រេចតែកម្លាំង នៃកុសលធម៌នោះៗ ។ សតិប្បដ្ឋានប្បដិបត្តិកម្ចាត់បង់នូវឆន្ទរាគៈ សូម្បីក្នុងកុសលធម៌ នេះជាបដិបទាវិសុទ្ធិ មិនប្រព្រឹត្តទៅដោយ ការជាប់នៅក្នុងលោក ។ សតិប្បដ្ឋានប្បដិបត្តិ មិនមានការឆ្ងល់ ហើយក៏មិនមានការខ្វាយខ្វល់សាងធម៌អ្វីទាំងអស់ ពោលគឺ មិន សាងអារម្មណ៍ដើម្បីឱ្យសតិរលឹកឡើយ ស្រេចហើយតែធម៌ពិត ខណៈនេះប្រាកដលក្ខណៈពិត នេះជាតួបដិបត្តិធម៌ ដែលជាដួង ប្រទីប ។ សតិប្បដ្ឋានប្បដិបត្តិ អត់គិតធ្វើសមាធិ អត់គិតចម្រើនសតិ អត់គិតចម្រើនវិបស្សនា អត់គិតធ្វើសីល អត់រៀបចំធ្វើអ្វីៗជាមុន សិនទាំងអស់ គឺថាសេចក្តីពិតនៃធម៌ពិត ប្រាកដមកជាអារម្មណ៍នៃ សេចក្តីស្ងប់នូវអភិជ្ឈា និង ទោមនស្ស នេះជាសតិប្បដ្ឋានប្បដិបត្តិ ជាភាពភ្លឺស្វាងកម្ចាត់ងងឹត ។ គំនិតដែលគិតបដិបត្តិធម៌ ហើយរៀបចំជីវិតឱ្យខុសពីប្រក្រតីដើម្បីបដិបត្តិធម៌ ទាំងដែលមិនមែនជាវិហារធម៌ មិនមែនជា អធ្យាស្រ័យ បែបនេះ មិនងាយសាបសូន្យពីបុថុជ្ជនឡើយ ព្រោះ បថុជ្ជុនខ្វល់នឹងខ្លួនឯងអស់កាលជាអង្វែងណាស់មកហើយ ហើយ ក៏កំពុងរសាត់អណ្តែតតទៅទៀត ព្រោះសកម្មភាពជាអភិសង្ខារ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគ១៦ ដែលរៀបរៀងដោយ អគ្គបណ្ឌិត ប៊ុត-សាវង្ |
Wednesday, April 13, 2016
សមាធិ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment